លោក​ ថាវ យ៉េន​​មេបញ្ជាកា​រកងរាជអាវុ​ធហត្ថខេត្តរតន​គិរីបង្ក្រាប​តែឈ្មួញតូ​ចតាចមិ​​នបង់​លុយតាម​ការកំណតចំ​ណែកឈ្មួ​ញធំៗ​​មានខ្នងប​ង្អែករឹង​មាំដឹកជ​ញ្ជូនឈើ​ចេញ​ទៅ​ស្រុកយួ​នតាមច្រ​កទ្វារ​អន្តរជាតិអូរយ៉ាដាវដ​ដែល

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល  និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី  បាន​ឲ្យ​ដឹងថា ចាប់តាំងពី ​លោក ថាវ យ៉េន ត្រូវ បាន តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធ ហត្ថ​ខេត្តរតនគិរី រួចមក​គឺ​បទ​លើ្ម​ស​ព្រៃឈើ ​ក្នុង​ខេត្តរតនគិរី មិនទា ន់មាន​ការ ថយចុះ​នោះទេ​។ ផ្ទុយទៅវិញ​ឈ្មួញ​ជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី ដូចជា​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ​ជាដើម នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន​ដដែល​។ ជាងនេះទៅទៀត​តាម​ច្រករបៀង​ច្រើន​កន្លែង​ក្នុងស្រុក​អូរ​យ៉ា​ដាវ និង​ស្រុក​អណ្ដូង​មាស នៅតែ​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តរតនគិរី បាន​ទទួលស្គាល់ថា ចាប់តាំងពី​លោក ថាវ យ៉េន ឡើងកាន់តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាច្រើន​ករណី​តាម​បណ្ដា​ស្រុក​មួយចំនួន ជាពិសេស​នៅ​ស្រុក​អូរ​យ៉ា​ដាវ តែម្តង​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ការបង្ក្រាប​នោះ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់ ហើយ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភព​ខ្លះ​បាន​លើកឡើងថា សមត្ថកិច្ច​អាវុធហត្ថ​ខេត្តរតនគិរី ក្រោម​បញ្ជា​របស់លោក ថាវ យ៉េន បង្ក្រាប​បានតែ​ឈ្មួញ​តូចតាច​ដែល​មិន​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ធំៗ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រករបៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

ថ្មីៗ​នេះ​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ និង​មេ​ប៉ុស្ដិ៍នគរបាល​ច្រករបៀង​ភូមិ​ឡុំ ស្រុក​អូរ​យ៉ា​ដាវ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មិនទាន់​ឃើញ​លោក ថាវ យ៉េន ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​រិះគន់ថា ក្រោយពេល​លោក ថាវ យ៉េន ទទួលបាន​តំណែង​ជា​មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី គឺ​បទល្មើស​ព្រៃឈើ​មិនទាន់មាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​ទាល់តែសោះ ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​ខេត្តរតនគិរី ហាក់ដូចជា​រើសមុខ​ឈ្មួញ​ទៀតផង​។ ជាក់ស្ដែង​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈនៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ហើយ​ឈ្មួញ​មួយចំនួនទៀត​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ឡុំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន​។បឋម

44477838_351733955397486_7139171794203705344_n 852929229_219606-1 57166002_258760238243659_3191523818938040320_n 56971046_293164448293301_1779790243658989568_n 56706163_2340958382851792_1967081844608335872_n