ល្បែង​ស៊ីសងកើត​ឡើងពេញប​ន្ទុកក្រុង​សៀ​មរាប​ធ្វើឲ្យប្រជាព​លរដ្ឋព្រួយបា​រម្ភពីបញ្ហា​អស​ន្តិសុខស​ង្គមជារៀងរាល់ថ្ងៃ

​ ​សេចក្ដីរាយការន៍​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​បញ្ជាក់ថា នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣០​ទល់មុខ​ស្នាក់ការ​អង្គការ​រ៉ា​ក់ មាន​ជនជាតិ​ចិន​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ យ៉ាង​សុខ​ស្រួល​។ ចំណែក​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ស្វាយដង្គំ បាន​ឲ្យ​ដឹងថា នៅ​ផ្លូវ​បាក់​ខែង មាន​ជនជាតិ​ចិន​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ យ៉ាង​សុខ​ស្រួល ព្រោះ​មន្ត្រី​អាជ្ញាធរ​ក្រុង​សៀមរាប និង​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ក្រុង​សៀមរាប ក៏ដូចជា​សមត្ថកិច្ច​ក្នុង​ក្រុង​សៀមរាប ទទួលបាន​ផលប្រយោជន៍​ពី​ជន​ជាតិចិន​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាយ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​។

តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោកចក និង​សង្កាត់​ស្វាយដង្គំ បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​ជ្រក​ក្រោម​យីហោ​ហាង​អ៊ី​ន​ធឺ​ណេ​ត​កំពុង​កើតឡើង​យ៉ាង​រាលដាល​ដោយមាន​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ចាប់តាំងពី​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​កើតឡើង​យ៉ាងគំហុក​ក្នុង​មូលដ្ឋាន​ពួកគាត់ គឺ​បទល្មើស​ផ្សេងៗ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច ជាពិសេស​អំពើចោរកម្ម​និង​បទល្មើស​គ្រឿងញៀន​ជាដើម​។ ហេតុនេះ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ល្បែងស៊ីសង​ជ្រក​ក្រោម​យីហោ​ហាង​អ៊ី​ន​ធឺ​ណេ​ត មាន​អ្នក​ចូល​លេង​កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹមនឹងនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់​អភិបាលខេត្ត​សៀមរាប និង​ស្នងការ​នគរបាល​ខេត្តសៀមរាប ដែល​កំពុង​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោកចក និង​សង្កាត់​ស្វាយដង្គំ ក៏ដូចជា​តាម​បណ្ដា​សង្កាត់​ផ្សេងៗ​ទៀត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ជនជាតិ​ចិន​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ក្រុង​សៀមរាប មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​ជនជាតិ​ចិន​នោះទេ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​ក្រុង​សៀមរាប ជាបន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​ជាង​មុន​។(មានត)

69839344_384019635540784_886205276770795520_n 70112583_424495034851601_1763178920770797568_n 70185754_401685493821575_170623137816248320_n