មន្ត្រីពុក​រលួយក្នុងខេ​ត្តកំពង់​ធំឃុបឃិតឲ្យ​បទល្មើសនេ​សាទប្រើ​ឧបករណ៍ខុ​សច្បា​ប់​លោក អេង ​ជាសាន ​អគ្គនាយ​ករដ្ឋបាលជល​ផលរក្សាភា​ពស្ងៀម​​ស្ងាត់

ប្រជាពលរដ្ឋ​នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​នៅ​តំបន់​ផាត់​សណ្ដាយ ឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​ពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​។ ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​បញ្ជាក់ថា នៅពេល​ពួកគាត់​ប្រើ​ឧបករណ៍​ស្របច្បាប់​ចាប់​ត្រី​ជា​លក្ខណៈ​គ្រួសារ ត្រូវ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ដោយ​គ្មាន​ការយោគយល់​ឡើយ​។ ប៉ុន្តែ​នៅពេល​ក្រុម​ជនល្មើស​ដែលជា​ជនជាតិ​យួន​និង​ជនជាតិខ្មែរ ច្រើន​នាក់​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ បែរជា​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មើលរំលង​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​នោះទេ​។ បើតាម​ការ​បង្ហើប​ពី​ក្រុម​ជនល្មើស​ដែលជា​ជនជាតិ​យួន​ធ្វើ​សកម្មភាព​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទ​ប​ន្លេ​សាប នៃ​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា ពួកគេ​មាន​មេខ្យល់​រត់ការ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ការកំណត់ ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​

ប្រភពពី​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ជនល្មើស​ជា​ជនជាតិ​យួន​រស់នៅក្នុង​ខេត្តពោធិ៍សាត់ អាច​ចូលមក​ធ្វើ​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ជនល្មើស​ដែលជា​ជនជាតិ​យួន​ប្រើ​ទូក​អូស​គូ​ដែលមាន​កម្លាំង​ម៉ាស៊ីន​ធំៗ និង​អួន​ដែលមាន​បណ្ដោយ​វែងៗ ហើយ​ភ្ជាប់​ឧបករណ៍​ឆក់​ក្ដៅ ឆក់​ត្រជាក់ បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​ស្ទោង យ៉ាង​ពេញបន្ទុក​តែម្ដង​។ មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​ស្ទោង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង នោះឡើយ​។

​ ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក តែម វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង​លោក ហម ហ៊ុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ទេនោះ​គឺ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ស្ទោង មិន​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទាល់តែ​មានការ​ឃុបឃិត​ពី​សំណាក់​លោក ប៉ែន វណ្ណ​រិ​ទ្ធ និង​លោក ហម ហ៊ុន ទើប​មន្ត្រីរដ្ឋបាល​ជល​ផល​ប្រចាំ​តំបន់​បឹង​ទន្លេសាប ស្រុក​ស្ទោង ខេត្តកំពង់ធំ ហ៊ាន​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​គឃ្លើន​។ សូម្បីតែ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មានការ​កើនឡើង​យ៉ាងគំហុក​។មានត

80020553_1323801471162949_269700070465601536_n 79917447_867386153696697_3326544641397882880_n 79528116_523176314941569_4903442073102843904_n